ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្ទះរង់ចាំសម្រាល ការផ្តល់សេវាសុខាភិបាល និងអង្កេតករណីសង្ស័យជំងឺពងបែកដៃ ជើង និងមាត់ ក្នុងស្រុកបរកែវ។ ​
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្ទះរង់ចាំសម្រាល ការផ្តល់សេវាសុខាភិបាល និងអង្កេតករណីសង្ស័យជំងឺពងបែកដៃ ជើង និងមាត់ ក្នុងស្រុកបរកែវ។ ​

 ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្ទះរង់ចាំសម្រាល ការផ្តល់សេវាសុខាភិបាល និងអង្កេតករណីសង្ស័យជំងឺពងបែកដៃ ជើង និងមាត់ ក្នុងស្រុកបរកែវ។

​


នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យផ្ទាល់លើការងារសំខាន់ៗមួយចំនួននៅតាមមូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍ ស្ថិតក្នុងស្រុកបរកែវ ខេត្តរតនគិរី។


​នៅក្នុងបេសកកម្មនេះ លោកប្រធានមន្ទីរ បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ ផ្ទះរង់ចាំសម្រាល (Waiting House) ព្រមទាំងចុះពិនិត្យមើលការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានសុខាភិបាល ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ និងមាតា-ទារក។ ​ទន្ទឹមនឹងនេះផងដែរ លោក ជា សានិត ព្រមទាំងក្រុមការងារ បានចុះទៅដល់ ភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ដើម្បីធ្វើការស្រាវជ្រាវ និងអង្កេតផ្ទាល់លើ ករណីសង្ស័យឆ្លងជំងឺពងបែកដៃ ជើង និងមាត់ (Hand, Foot, and Mouth Disease - HFMD) លើកុមារក្នុងតំបន់នោះ។ ក្នុងឱកាសនោះ ក្រុមការងារបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងឱពុកម្តាយ-អាណាព្យាបាល ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវ៖

​យកចិត្តទុកដាក់លើអនាម័យខ្លួនប្រាណ លាងសម្អាតដៃនឹងសាប៊ូឱ្យបានញឹកញាប់

​រក្សាអនាម័យចំណីអាហារ និងបរិស្ថានរស់នៅ

​ប្រញាប់បញ្ជូនកុមារទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលជិតបំផុត ប្រសិនបើមានរោគសញ្ញាសង្ស័យដូចជា ក្តៅខ្លួន មានពងបែកនៅលើបាតដៃ បាតជើង ឬក្នុងមាត់ជាដើម៕











Previous Post Next Post