លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុកលោកស្រី ស៊ឹម ណាំម៉ុន ភរិយា លោកព្រឹន្ទបាលទោ ម៉ែន វ៉ាន់ភារ៉ា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យ ខេ អេស ខេត្តកំពង់ស្ពឺ.......
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុកលោកស្រី ស៊ឹម ណាំម៉ុន ភរិយា លោកព្រឹន្ទបាលទោ ម៉ែន វ៉ាន់ភារ៉ា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យ ខេ អេស ខេត្តកំពង់ស្ពឺ.......

 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុកលោកស្រី ស៊ឹម ណាំម៉ុន ភរិយា លោកព្រឹន្ទបាលទោ ម៉ែន វ៉ាន់ភារ៉ា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យ ខេ អេស ខេត្តកំពង់ស្ពឺ....... 



ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីដឹកនាំក្នុងការបំពេញតួនាទី ភារកិច្ច ការងារក្នុងអង្គភាព ជានិច្ចជាកាលលោក តែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៍ជាញឹកញាប់ក្នុងការជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពទីទាល់ក្រ ជួបការលំបាក ខ្វះខាតក្នុងជីវភាពរស់នៅ និងមានបញ្ហាផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នឹងជាពិសេសយកចិត្តទុកដាក់បំផុតរាល់សមាជិកអាវុធហត្ថរូបណដែលមានបញ្ហាសុខភាពឬរាល់បញ្ហាផ្សេងៗលោកតែងតែចុះសួរសុខទុក្ខ និងឧបត្ថម្ភដោយផ្ទាល់ផងដែរ។



កំពង់ស្ពឺ,នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១.១០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(សសយក កំពង់ស្ពឺ) ចុះសួសុខទុក លោកស្រី ស៊ឹម ណាំម៉ុន ភរិយាលោកព្រឹន្ទបាលទោ ម៉ែន វ៉ាន់ភារ៉ា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដែលសម្រាកលំហែ មាតុភាព នៅមន្ទីរពេទ្យ ខេ អេស ក្នុងខេត្តកំពង់ស្ពឺ។ 



នាឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកថវិកាចំនួន ២០០,០០០រៀល(ម្ភៃមុឺនរៀល) និងគ្រឿងឧបភោគបរិភោគរួមមាន:អង្ករចំនួន២បាវ ,ទឹកសុទ្ធ ២កេស,មីម៉ាម៉ា ២កេស និងទឹកផ្លែឈើ ២កេសផងដែរ។



ដោយក្តីរំភើបរីករាយឥតឧបមា លោកព្រឹន្ទបាលទោ ម៉ែន វ៉ាន់ភារ៉ា ព្រមទាំងភរិយា បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ ហើយបានបន្តថាក្នុងនាមគាត់ជាកូនចៅ គាត់ពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ដែលលោកមេបញ្ជាការ បានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់។ហើយ ក៏សូមជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមនឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(សសយក កំពង់ស្ពឺ) សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ









Previous Post Next Post