លោកបណ្ឌិត ឌីម សុខុន និងព្រះសង្ឃ រួមនឹងសប្បុរសជន បាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់វីរៈកងទ័ពដ៏ក្លាហាននៅជួរមុខប្រាសាទព្រះវិហារ...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកបណ្ឌិត ឌីម សុខុន និងព្រះសង្ឃ រួមនឹងសប្បុរសជន បាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់វីរៈកងទ័ពដ៏ក្លាហាននៅជួរមុខប្រាសាទព្រះវិហារ...

 លោកបណ្ឌិត ឌីម សុខុន និងព្រះសង្ឃ រួមនឹងសប្បុរសជន បាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់វីរៈកងទ័ពដ៏ក្លាហាននៅជួរមុខប្រាសាទព្រះវិហារ...



(ព្រះវិហារ)  លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម នឹងព្រះសង្ឃ លោកតា លោកយាយ រួមនឹងសប្បុរសជនបាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលបានមកពីប្បុរសជននានាយកមកចែកជូនដល់វីរៈកងទ័ពដ៏អង់អាចក្លាហានមោះមុតនៅជួរមុខប្រាសាទព្រះវិហារ ។ពិធីនេះបានធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងស្រុកគូលេន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានផងដែរ ។



នាឱកាសនោះដែរលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម បានមានប្រសាសន៍ ផ្តាំផ្ញើសាកសួរសុំទុកពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព 

ចំពោះ​វីរភាព​ដ៏អង់អាចក្លាហាន​របស់កងទ័ពជួរមុខដែលកំពុងកា​រពារបូរណភាពទឹកដីប្រឆាំងការឈ្លានពានពីសំណាក់ចោឈ្លានពានសៀម។ទោះបី​ជាអំណោយដែល​ប្រគល់ជូននាពេល​នេះតិចតួចមិនគ្រប់​តាមតម្រូវការក៏ពិតមែន តែ​ជាទឹកចិត្ត​ចូលរួម​ដើម្បីផ្ដល់នូវកម្លាំងចិ​ត្តដល់កងទ័ពដ៏អង់អាចក្លា​ហានរបស់យើង ដើម្បីផ្សារភ្ជាប់ស​មរភូមិមុខ​និង​សមរភូមិក្រោយ។



អំណោយដែលត្រូវចែកជនរួមមាន: អង្ក , ត្រីខ , ទឹកស៊ីអ៉ី , ទឹកត្រី ,ប្រេងឆា ,មីខ្លាឃ្មុំ , ប៊ីចេង,ស្ក ,អំបិល ,ទឹកបរិសុទ្ធ ,ភេសជ្ជៈ ,ត្រីប្រឡាក់ ,ផ្អកត្រសក់ ,ប្រហុក ,កន្សែង មុងភួយ ជាដើម ។ក្នុងនោះលោកអភិបាលស្រុកនិងកងកម្លាំងជួរមុខបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមក៏ដូចជាសប្បុរសជននានា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ និងចំណាយថវិកាផ្ទាល់ខ្លួនទិញជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគមកចែកជូនដល់វីរៈកងទ័ពដ៏ក្លាហាននៅជួរមុខ ដែលកំពុងឈរជើងតតាំងគ្នាជាមួយនឹងចោឈ្លានពានសៀម ដែលតែងរំលោភមកលើអធិបតេយ្យភាពរបស់កម្ពុជាដោយឥតអៀនខ្មាស់។បន្ទាប់ពីនេះលោកបណ្ឌិត ឌីម សុខុន និងព្រះសង្ឃ រួមនិងសប្បុរសជន បានបន្តចុះសួរសុខទុក និងនាំយកអំណោយជាកញ្ចប់ឃីតនិងទឹកបរិសុទ្ធ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលជាជនភាសឹក នៅវត្តពោធិ៍ ៥០០០ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ថែមទៀតផងដែរ ៕















Previous Post Next Post