រដ្ឋបាលខេត្តតាកែវ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទីរសៀល
កិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន សង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត លោកនាយក នាយករង អង្គភាពសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក រដ្ឋបាលក្រុង-ស្រុក អធិការក្រុង-ស្រុក មេបញ្ជាអាវុធហត្ថមូលដ្ឋានក្រុង-ស្រុក មេឃុំចៅសង្កាត់ មេប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត។
កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំធំអគារច្រកចេញចូលតែមួយខេត្ត។










