ទំហំទឹកចិត្ត ធំជាងទំហំទឹកប្រាក់!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ ចុះសួសុខទុក្ខភរិយារបស់ លោកព្រឹន្ទបាលទោ ឈឺន ឈុង សមាជិក​អាវុធហត្ថ​ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេឫសម្រាល់កូន)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទំហំទឹកចិត្ត ធំជាងទំហំទឹកប្រាក់!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ ចុះសួសុខទុក្ខភរិយារបស់ លោកព្រឹន្ទបាលទោ ឈឺន ឈុង សមាជិក​អាវុធហត្ថ​ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេឫសម្រាល់កូន)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ...

 ទំហំទឹកចិត្ត ធំជាងទំហំទឹកប្រាក់!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ ចុះសួសុខទុក្ខភរិយារបស់ លោកព្រឹន្ទបាលទោ ឈឺន ឈុង សមាជិក​អាវុធហត្ថ​ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេឫសម្រាល់កូន)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ...



កំពង់ស្ពឺ៖នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ និងក្រុមការងារ​សហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្ត​កំពង់ស្ពឺ​(ស.ស.យ.ក.កំពង់ស្ពឺ) ចុះសួសុខទុក្ខលោកស្រី សុខ ធារ៉ា អាយុ២៤ឆ្នាំ ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលទោ ឈឺន ឈុង ជាសមាជិក្រុមទី២ នៃកងអនុសេនាធំចល័តអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកលំហែមាតុភាព(ឆ្លងទន្លេឫសម្រាល់កូន)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្នាក់នៅអាគារផ្នែកសម្ភពនឹងរោគស្រ្តី(ក)នៅបន្ទប់លេខ១។



ក្នុង​ពេលនោះ​ដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមនិងក្រុមការងារបានសំណេះសណ្តាល ព្រមទាំង​ចូល​រួមអបអរសាទរចំពោះ លោកព្រឹន្ទបាលទោ ឈឺន ឈុង និងក្រុមគ្រួសារ ដែលទទួលបានសមាជិកថ្មី ប្រកបដោយសុខភាពល្អទាំងម្តាយនិងទារកផងដែរ។ជាពិសេសក៏បាននាំយកនូវថវិកាចំនួន២០០,០០០រៀល​ និងសម្ភារៈមួយចំនួនមានដូចជា៖អង្ករចំនួន ០២ ការ៉ុង, មីចំនួន ០២កេស​​​​​ និងទឹកសុទ្ធចំនួន០២កេសជាចំណងថែមទៀតផង។



ជាចុងក្រោយ​ លោកព្រឹន្ទបាលទោ ឈឺន ឈុង និងទាំងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់​​​ និងបានជួនពរជ័យ​សេរីមង្គល​ដល់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារទាំងអស់​​ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
















Previous Post Next Post