កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ដែលបានធ្វើសកម្មភាពយកកាំបិទផ្គាក់គំរាមកំហែងកាប់និងបានយកដុំថ្មមកគប់មកលើផ្ទះ​ទៅលើ​ជនរងគ្រោះ​ បន្ទាប់​ពីមានការខលប្តឹងផ្ទាល់មាត់​ដើម្បី​សុំកិច្ចអន្តរាគមន៍​ តាមរយៈ​លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ដែលបានធ្វើសកម្មភាពយកកាំបិទផ្គាក់គំរាមកំហែងកាប់និងបានយកដុំថ្មមកគប់មកលើផ្ទះ​ទៅលើ​ជនរងគ្រោះ​ បន្ទាប់​ពីមានការខលប្តឹងផ្ទាល់មាត់​ដើម្បី​សុំកិច្ចអន្តរាគមន៍​ តាមរយៈ​លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292...

 កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ដែលបានធ្វើសកម្មភាពយកកាំបិទផ្គាក់គំរាមកំហែងកាប់និងបានយកដុំថ្មមកគប់មកលើផ្ទះ​ទៅលើ​ជនរងគ្រោះ​ បន្ទាប់​ពីមានការខលប្តឹងផ្ទាល់មាត់​ដើម្បី​សុំកិច្ចអន្តរាគមន៍​ តាមរយៈ​លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292... 



កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​​​​ ​កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ ដែលបានធ្វើសកម្មភាពយកកាំបិទផ្គាក់គំរាមកំហែងកាប់និងបានយកដុំថ្មមកគប់មកលើផ្ទះ​ទៅលើ​ជនរងគ្រោះ​ បន្ទាប់​ពីមានការខលប្តឹងផ្ទាល់មាត់​ តាមរយៈ​លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ក្នុងភូមិសាស្ត្រស្រុកសំរោងទង។ដោយកាលពីវេលាម៉ោង ២១:១៧នាទីយប់ ថ្ងៃទី១៨​ ខែមីថុនា ឆ្នាំ២០២៦​​​​ ក្រុម​ការងារ​ប្រចាំមណ្ឌល​ប្រតិបត្តិ​ការ​​​​ HotLine 1292​​​ (២៤ម៉ោងលើ២៤ម៉ោង)​​ នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់​​​​ បានរាយការណ៍​ និងប្តឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ ពាក់ព័ន្ធ​ករណីករណីមាន​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​យកកាំបិទផ្គាក់គំរាមកំហែងកាប់និងបានយកដុំថ្មមកគប់មកលើផ្ទះ​ទៅលើ​ជនរងគ្រោះ​។



បន្ទាប់ពី​ទទួល​បាន​ព័​ត៌មាន​ ភ្លាមៗ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកសំរោងទង​ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់បានខ្លួនជនបង្ករនោះភ្លាមៗដោយជនបង្កមានឈ្មោះ លឹម ថាច ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងបានមាន៖កាំបិតផ្គាក់ចំនួន០១ដើម​ និងដុំថ្មចំនួន០២ដុំ។



បច្ចុប្បន្នជនសង្ស័យ​ខាងលើ​​ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស​​ នៃ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕‎















Previous Post Next Post