ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ

 ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ



(រាជធានីភ្នំពេញ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅក្នុងបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នេះថា៖ "ថ្ងៃចងចាំចំពោះការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា

នេះគឺជាគ្រាប់បែកដែលយោធាថៃបានទម្លាក់ពីយន្តហោះចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែមិនបានផ្ទុះ។ វាមិនមែនគ្រាន់តែជាសំណល់សង្គ្រាមដ៏គ្រោះថ្នាក់មួយប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ភាគីយោធាថៃ"។



ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមផងដែរថា កន្លងមក អ្នកនាំពាក្យកងទ័ពថៃតែងតែបដិសេធការប្រើប្រាស់គ្រាប់បែកប្រភេទ MK-84 និងអះអាងថា គ្រាប់បែកដែលយន្តហោះយោធាថៃបានទម្លាក់នោះ សុទ្ធតែផ្ទុះអស់ទាំងអស់។ ប៉ុន្តែសំណួរគឺ៖ បើគ្រាប់បែកទាំងអស់ពិតជាផ្ទុះអស់មែន ហេតុអ្វីបានជាគ្រាប់បែកមិនទាន់ផ្ទុះនេះនៅតែស្ថិតក្នុងទឹកដីកម្ពុជា?

សំណល់គ្រាប់បែកនៅចំពោះមុខនេះ គឺជាសក្ខីភាពដែលមិនអាចលុបបំបាត់ មិនអាចបំភ្លៃ និងមិនអាចបដិសេធបាន។ វាបញ្ជាក់ថា អ្វីដែលត្រូវបានអះអាងមិនស្របនឹងការពិតជាក់ស្តែងនៅលើដី។ ដូចពាក្យទំនៀមបុរាណខ្មែរពោលថា៖ «ភូតច្រើន ចាញ់អាត្មា»។ 



ទន្ទឹមនឹងនេះ ការបដិសេធម្តងហើយម្តងទៀត មិនអាចធ្វើឱ្យភស្តុតាងបាត់បង់ឡើយ ហើយក៏មិនអាចប្រែក្លាយអំពើខុសឱ្យក្លាយជាអំពើត្រឹមត្រូវបានដែរ។

ការពិតនៅតែជាការពិត។ នេះគឺជាសំណល់គ្រាប់បែករបស់យោធាថៃ ដែលបានប្រើប្រាស់ក្នុងអំឡុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ 



លើសពីនេះ គ្រាប់មិនទាន់ផ្ទុះបែបនេះនៅតែបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា សូម្បីតែបន្ទាប់ពីសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ក៏ដោយ។

ភស្តុតាងមិនចេះនិយាយកុហកទេ។ អ្នកដែលបានប្រើអាវុធអាចបដិសេធ ប៉ុន្តែសំណល់គ្រាប់បែកនៅលើទឹកដីកម្ពុជា នឹងបន្តធ្វើជាសាក្សីប្រវត្តិសាស្ត្រ បង្ហាញថាអ្វីបានកើតឡើង អ្នកណាជាអ្នកប្រព្រឹត្ត និងផលវិបាកដ៏គ្រោះថ្នាក់ដែលប្រជាជនកម្ពុជាត្រូវបន្តប្រឈមមុខ៕





Previous Post Next Post