លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ បានអញ្ជើញ​ដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចូលរួម​ក្នុង​ពីធី​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខចំពោះគ្រួសារសព លោក ហុក ម៉ារ៉ាឌី ដែល​ត្រូវ​ជាកូនបង្កើតរបស់ ឯកឧត្តម​ យឹម សុខុម ប្រធានក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ... ‎
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ បានអញ្ជើញ​ដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចូលរួម​ក្នុង​ពីធី​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខចំពោះគ្រួសារសព លោក ហុក ម៉ារ៉ាឌី ដែល​ត្រូវ​ជាកូនបង្កើតរបស់ ឯកឧត្តម​ យឹម សុខុម ប្រធានក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ... ‎

 លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ បានអញ្ជើញ​ដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចូលរួម​ក្នុង​ពីធី​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខចំពោះគ្រួសារសព លោក ហុក ម៉ារ៉ាឌី ដែល​ត្រូវ​ជាកូនបង្កើតរបស់ ឯកឧត្តម​ យឹម សុខុម ប្រធានក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ...

‎


កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនិងចូលរួមរំលែកយ៉ាងក្រៀមក្រំ​ ព្រមទាំងនាំយកថវិកាចូលបុណ្យគ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ត្រូវ​ជាកូនបង្កើតរបស់ ឯកឧត្តម​ យឹម សុខុម ប្រធានក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​​ ដែលទទួលមរណភាពកាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៦ វេលាម៉ោង១:១៣នាទីរសៀល ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយរោគាពាធ។ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រព្រឹត្តទៅនៅ​គេហដ្ឋាន​នៃសពស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

‎


ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ ក៏បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់​ លោក ហុក ម៉ារ៉ាឌី​​ ដែល​ត្រូវ​ជាកូនបង្កើតរបស់ ឯកឧត្តម​ យឹម សុខុម គឺជាការបាត់បង់នូវកូន ​ជា​ទីស្រឡាញ់​ និងញាតិមិត្តដ៏ឧត្ដុង្គឧត្តមប្រកបទៅដោយព្រហ្មវិហារធម៌និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនញាតិមិត្ត​​ ព្រមទាំងក្រុមគ្រួសារទាំងមូល។ចំពោះការលាចាកលោករបស់ លោក ហុក ម៉ារ៉ាឌី ដែលជាមន្ត្រីរាជការបំរើការងារយ៉ាងសកម្ម មានសមត្ថភាព និងបានលះបង់កម្លាំងកាយចិត្តក្នុងការរួមចំណែកអភិវឌ្ឍន៍រដ្ឋបាលខេត្តនាពេលកន្លងមក។ 


ជាចុងក្រោយស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក​ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ រួមនឹងប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ហុក ម៉ារ៉ាឌី​​​​ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


































Previous Post Next Post