ករណីក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលបង្ករឲ្យប៉ះពាលដល់សង្គម និងធ្វើឲ្យខូចខាតសណ្តាប់ធ្នាប់សាធារណៈ.........
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ករណីក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលបង្ករឲ្យប៉ះពាលដល់សង្គម និងធ្វើឲ្យខូចខាតសណ្តាប់ធ្នាប់សាធារណៈ.........

 ករណីក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលបង្ករឲ្យប៉ះពាលដល់សង្គម និងធ្វើឲ្យខូចខាតសណ្តាប់ធ្នាប់សាធារណៈ.........

 


កំពង់ស្ពឺ​, ​ដោយ​អនុវត្តតាមគោលការរបស់ថ្នាក់ដឹកនាំដឹកនាំ ​​​ និងក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ មួយក្រុមមានគ្នាចំនួន ០៣នាក់ ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចប្រឡាយទឹក ស្ថិតនៅភូមិកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក្មេងទំនើងដែលជាជនសង្ស័យចំនួន០៣នាក់ដែលបានឃាត់ខ្លួនរួមមានទី០១មានឈ្មោះ ពឿន សុខកេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី០២ឈ្មោះ វឺន សំបូរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ទី០៣ឈ្មោះ ស៊ឹម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ។ ព្រមទាំងនាមចាប់យកនូវវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាក HONDA DREAM ឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AB-9104),ទូរស័ព្ទ ចំនួន០២គ្រឿង (ម៉ាក IPHONE) ។

 


បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ០៣នាក់ ខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ យកមកអប់រំណែនាំ​ និងធ្វើកិច្ចសន្យាចំពោះមុខ ឪពុក ម្តាយ​​​ និង​អាណាព្យាបាល​ ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់​ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សណ្តាបធ្នាប់សាធារណៈ និងឈានទៅដល់ការបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេបង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ  ៕















Previous Post Next Post