នៅរសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំ ស្តីពីវិធានការឆ្លើយតបការផ្ទុះឆ្លងរាលដាលនៃជំងឺគ្រុនឈាមក្នុងខេត្តរតនគិរី
ដែលមានសមាសភាពអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យចំណុះមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធាន/អនុប្រធានការិយាល័យស្រុកប្រតិបត្តិបានលុង និងបរកែវ ប្រធានមន្ទីរពេទ្យបង្អែកបរកែវ និងកូនមុំ និងមន្ត្រីជំនាញពាក់ព័ន្ធ។








