លោក ចាន់ អេងគ្រី នឹងលោក សឿន សុផាន់ អញ្ជើញចុះជួបសំណេះសំណាល និងលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅភូមិព្រែក តារត្ន័ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ចាន់ អេងគ្រី នឹងលោក សឿន សុផាន់ អញ្ជើញចុះជួបសំណេះសំណាល និងលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅភូមិព្រែក តារត្ន័ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល...

 លោក ចាន់ អេងគ្រី នឹងលោក សឿន សុផាន់ អញ្ជើញចុះជួបសំណេះសំណាល និងលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅភូមិព្រែក តារត្ន័ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល...



កណ្តាល៖ នៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ អេងគ្រី ប្រធានគណៈកម្មាធិការគណៈបក្សឃុំពោធិ៍បាន នឹងលោក សឿន សុផាន់ ក្រុមការងារចលនាកសាងសមាជិកមូលដ្ឋានខេត្តកណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុយ ឆៃ លាងប្រធានក្រុម​ការងារ​កសាង​សមាជិក​មូលដ្ឋាន ខេត្តកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងប្រជាពលរដ្ឋ ព្រមទាំងអញ្ជើញចូលរួមក្នុងពិធីលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅភូមិព្រែកតារត្ន័ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។



ពិធីនេះរៀបចំឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារ មន្ត្រីគណបក្សមូលដ្ឋាន សមាជិក សមាជិកា និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។



ក្នុងឱកាសនោះ លោក ចាន់ អេងគ្រី បានជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់មតិយោបល់ ព្រមទាំងក្តីកង្វល់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ និងសមាជិក សមាជិកាគណបក្សនៅមូលដ្ឋាន។ ការចុះជួបផ្ទាល់នេះ ក៏ជាឱកាសសម្រាប់ក្រុមការងារពង្រឹងទំនាក់ទំនងជាមួយមូលដ្ឋាន និងស្វែងយល់កាន់តែច្បាស់ពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។



ជាមួយគ្នានេះ ការលើកស្លាកគណបក្សប្រជាជនកម្ពុជានៅភូមិព្រែកតារត្ន័ក៏បានបង្ហាញពីសកម្មភាពការងាររបស់ក្រុមការងារគណបក្សនៅមូលដ្ឋាន ក្នុងការពង្រឹងសកម្មភាព និងការចូលរួមរបស់សមាជិក សមាជិកា ព្រមទាំងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។



លោក ចាន់ អេងគ្រី នឹងលោក សឿនសុផាន់ ក៏បានលើកទឹកចិត្តដល់សមាជិក សមាជិកាគណបក្ស និងក្រុមការងារមូលដ្ឋាន ឱ្យបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងសហការគ្នាឱ្យបានល្អប្រសើរ ដើម្បីរួមចំណែកដល់ការងារគណបក្ស និងការអភិវឌ្ឍមូលដ្ឋាន។



ពិធីជួបសំណេះសំណាល និងលើកស្លាកគណបក្សប្រជាជនកម្ពុជានេះ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយសាមគ្គីភាព ដោយថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកា និងប្រជាពលរដ្ឋ បានបង្ហាញនូវការចូលរួម និងការគាំទ្រចំពោះសកម្មភាពការងារនៅមូលដ្ឋាន។





















Previous Post Next Post