លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញាឆ្នាំ២០២៦និងប្រគល់គ្រឿងឧបភោគបរិភោគជូនដល់ប្រធានស្នាក់ការគណបក្សឃុំអមលាំងសរុបជាថវិការក្នុងការចំណាយអស់២,៩៨០,០០០៛...
កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញាឆ្នាំ២០២៦ ស្ថិតនៅគណបក្សឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ដោយមានការរួមពីលោក លោកស្រីក្រុមការងារខេត្ត,ក្រុមការងារស្រុក,ក្រុមការងារឃុំ និងសាខាបក្សភូមិចូលរួមផងដែរ។ក្រោយពីចប់កិច្ចប្រជុំ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារបានប្រគល់គ្រឿងឧបភោគបរិភោគជូនដល់ប្រធានស្នាក់ការគណបក្សឃុំអមលាំងរួមមាន៖ទឹកបរិសុទ្ធ៤០កេស,ភេសជ្ជៈ២០កេស,មី៣០កេស ដោយសរុបជាថវិការក្នុងការចំណាយអស់២,៩៨០,០០០៛៕














