អង្គភាពសារព័ត៌មាន អេសធី ធីវី អនឡាញ ទទួលបានកូនឈើ ២,៧០០ ដើម ពីក្រសួងបរិស្ថាន ដើម្បីចូលរួមបង្កើនគម្របព្រៃឈើនៅខេត្តកំពង់ចាម...
អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ១១៥ ផ្លូវលំ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!
គេហទំព័រ ST (www.yengsotheasttvonline.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អង្គភាពសារព័ត៌មាន អេសធី ធីវី អនឡាញ ទទួលបានកូនឈើ ២,៧០០ ដើម ពីក្រសួងបរិស្ថាន ដើម្បីចូលរួមបង្កើនគម្របព្រៃឈើនៅខេត្តកំពង់ចាម...

 អង្គភាពសារព័ត៌មាន អេសធី ធីវី អនឡាញ ទទួលបានកូនឈើ ២,៧០០ ដើម ពីក្រសួងបរិស្ថាន ដើម្បីចូលរួមបង្កើនគម្របព្រៃឈើនៅខេត្តកំពង់ចាម



កំពង់ចាម៖ នៅថ្ងៃអាទិត្យ ១២ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក យ៉េង សុធា ចាងហ្វាង អេសធី ធីវី អនឡាញ និងភរិយា លោកស្រី ជា បូរ៉ា ព្រមទាំងនិពន្ធនាយក និងក្រុមការងារទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមរយៈឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ដែលបានឧបត្ថម្ភកូនឈើសរុបចំនួន ២,៧០០ ដើម ដើម្បីចូលរួមលើកកម្ពស់ការដាំដើមឈើ និងការអភិរក្សបរិស្ថាន។



កូនឈើដែលបានឧបត្ថម្ភ រួមមាន ដើមចាន់គីរី ដើមអំពិល ដើមកកោះ ដើមគីនីន ដើមត្របែកព្រៃ ដើមទាល និងដើមក្ងោក ដែលសុទ្ធសឹងជាប្រភេទឈើមានសារៈសំខាន់សម្រាប់ការបង្កើនគម្របព្រៃឈើ ការកែលម្អគុណភាពបរិយាកាស ការស្រូបយកឧស្ម័នកាបូនិក និងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី។



កូនឈើទាំងអស់ ត្រូវបានទទួលពី ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ ហើយនឹងយកទៅជូនលោក យី ហ៊ុល តំណាងអោយក្រុមកំលាំងសាមគ្គី ដាំនៅ ភូមិក្សរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លើសពីនេះ ក្រុមការងារ អេសធី ធីវី អនឡាញ ក៏នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីយកកូនឈើមួយចំនួនទៅដាំតាមដងផ្លូវសាធារណៈ បរិវេណសាលារៀន វត្តអារាម និងទីតាំងសាធារណៈផ្សេងៗទៀត សំដៅបង្កើនភាពបៃតង កែលម្អសោភ័ណភាព និងបង្កើតបរិយាកាសល្អសម្រាប់សហគមន៍...



ការដាំដើមឈើនៅតាមដងផ្លូវ សាលារៀន និងវត្តអារាម មិនត្រឹមតែជួយបង្កើនគម្របព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ម្លប់ កាត់បន្ថយកម្តៅ បង្កើនគុណភាពខ្យល់ និងជួយអប់រំស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។



ទន្ទឹមនឹងនេះ អង្គភាពសារព័ត៌មាន អេសធី ធីវី អនឡាញ នឹងបន្តគាំទ្រ និងផ្សព្វផ្សាយសារអប់រំស្តីពីការអភិរក្សធនធានធម្មជាតិ ការដាំ និងថែរក្សាដើមឈើ ព្រមទាំងជំរុញការចូលរួមពីសាធារណជន ស្របតាមគោលនយោបាយ និងអនុសាសន៍របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការការពារបរិស្ថាន ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនគម្របព្រៃឈើ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងទុកជាមរតកធម្មជាតិដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។





















Previous Post Next Post